ករណីចាប់ខ្លួន១១នាក់ នៅស្រុកខ្សាច់កណ្ដាល! គឺអាជ្ញាធរបានហាមឃាត់ ៧លើកហើយ មិនស្ដាប់ដោយនៅតែបន្តសង់របងលើដីមានទំនាស់!

722

(កណ្ដាល)៖ ករណីទំនាស់ដីធ្លីរវាងពលរដ្ឋ ១០គ្រួសារ និងម្ចាស់កម្មសិទ្ធដើម ១គ្រួសារ រហូតឈានដល់ការចាប់ខ្លួនមនុស្ស ១១នាក់ ត្រង់ចំណុច (ក្រពើខ្លោចត្បូង) ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១ ។

គឺមូលហេតុ៖ មកពីមានការលក់ដីជាន់គ្នា ២លើក ខណៈពលរដ្ឋទាំង ១០គ្រួសារ បន្តសាងសង់របងថ្ម(ឥដ្ឋ២០) នៅលើដីកំពុងមានទំនាស់ ។ ក្នុងនោះអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានសម្របសម្រួល ជូនដំណឹង និងហាមឃាត់ ចំនួន ០៧លើកហើយ តែមិនស្ដាប់ ថែមទាំងកើនគ្នាផ្ទុះការតវ៉ាចាក់សាំងដុតតបតជាមួយអាជ្ញាធរ ដែលកំពុងអនុវត្តនីតិវិធីទៀតផង។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ថា ការចាប់ខ្លួនជនសង្ស័យទាំង ១១នាក់ គឺអនុវត្តតាមនីតិវិធី ។

លោកអភិបាលបន្តថា៖ ករណីទំនាស់ដីធ្លីនោះអាចមានអ្នកនៅពីក្រោយខ្នង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរបានហៅពួកគាត់មកដោះស្រាយច្រើនលើកមកហើយ ថែមទាំងបានជូនដំណឹងទៀតផង ប៉ុន្តែពួកគាត់មិនស្ដាប់ រហូតទិញប្រេងសាំងដុតកង់ឡាន តបតជាមួយអាជ្ញាធរ ដែលកំពុងអនុវត្តនីតិវិធី ជាហេតុនាំឱ្យសមត្ថកិច្ចបង្រា្កបជនសង្ស័យ។ ជុំវិញករណីនេះ របាយការណ៍អាជ្ញាធរបង្ហាញថា៖ ជាទំនាស់រវាងឈ្មោះ ហង់ រាំង និងពលរដ្ឋ១០គ្រួសារ ដែលមានទីតាំងខាងលើ។

ដើមចមដំបូង កាលពីអំឡុងឆ្នាំ១៩៩៣ ឈ្មោះ ហង់ រាំង បានប្រមូលទិញដីត្រង់ចំណុចកើតហេតុ ពីពលរដ្ឋចំនួន ៧គ្រួសារ សរុបជាង ៤ហិកតា។​ លុះដល់ដើមឆ្នាំ២០២១នេះ ក៏លេចមុខពលរដ្ឋ១០គ្រួសារដែលមានឈ្មោះ គង់ គីម (ប្រធានក្រុម).ឈ្មោះ កើត គី.ឈ្មោះ ឈុំ លន.ឈ្មោះ អេង កាន ឈ្មោះ កិន ម៉ៅ ឈ្មោះ អេង ញ៉ោម.ឈ្មោះ អោម រ៉ម .ឈ្មោះ ស៊ូ សាវុន .ឈ្មោះ អេង ចក់ និងឈ្មោះ ជួន ផា បាននាំគ្នាតវ៉ា និងបោះបង្គោលលើដីកំពុងមានទំនាស់ទៅវិញ។

ក្រោយឃើញពួកគាត់ចុះទៅកាន់កាប់បែបនោះ ភាគីឈ្មោះ ហង់ រាំង ដែលមានលិខិតកាន់កាប់បានរាយការណ៍ប្ដឹងមកអាជ្ញាធរ។ ក្នុងនោះ!អាជ្ញាធរក៏បានកោះហៅភាគីទាំងសងខាង មកដោះស្រាយជាច្រើនលើកផងដែរ ប៉ុន្តែមិនត្រូវគ្នា ។ ទន្ទឹមនិងនោះឈ្មោះ ហង់ រាំង ក៏សាងសង់របងដែរ តែត្រូវអាជ្ញាធរហាមឃាត់ ហើយរូបគាត់ក៏បានឈប់សាងសង់។

ដោយឡែកពលរដ្ឋទាំង ១០គ្រួសារ នៅតែបន្តសាងសង់របងថ្ម (ឥដ្ឋ២០) លើដីនោះដដែលៗបើទោះបីជាហាម ច្រើនលើកយ៉ាងណាក៏មិនស្ដា រហូតអាជ្ញាធរ ជូនដំណឹងចុងក្រោយថា៖ និងចុះអនុវត្តនីតិវិធីលើ (របងថ្មនិងដីទំនាស់នោះ) នៅព្រឹកទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានោះភាគីពលរដ្ឋបានប្រមូលគ្នាលើកគ្នា មករារាំងអាជ្ញាធរ ដោយទិញប្រេងសាំងជាច្រើនប៊ីដុង មកចាក់ដុតកង់ឡាន តបតជាមួយអាជ្ញាធរទៀតផង។ រហូតដល់សមត្ថកិច្ចចាប់ខ្លួនមនុស្ស ១១នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្ដែង យកមកអធិការស្រុកខ្សាច់កណ្ដាល ។

លោក ម៉ែន សុឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់នៅរសៀលថ្ងៃទី១៦ កុម្ភៈ ២០២១ ថា៖ដោយយោងតាមគណបញ្ជាការឯកភាពចម្រុះ បញ្ជាអោយសមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋ ១១នាក់ដោយពលរដ្ឋបានមករារាំងការអនុវត្តតួនាទីរបស់មន្ត្រីរាជការសាធារណៈ ធ្វើតាមនិតិវិធី យ៉ាងនោះបន្តបែបណា? គឺនៅលើតំណាងអយ្យការ ? ។ លោក ម៉ែន សុឃឿន អធិការស្រុក បញ្ជាក់ទៀតថា៖ ពលរដ្ឋទាំងនោះ គឺបានលក់ដីចំនួន ២លើក! ។ លើកទី១៖ លក់ឱ្យឈ្មោះ ហង់ រាំង ដែលជាភាគីកំពុងមានទំនាស់ខាងលើ និង១លើកទៀត៖ លក់ឱ្យអ្នកក្រោយបច្ចុប្បន្ន៖ ដោយអ្នកទិញក្រោយ គេជួលពួកគាត់ឱ្យធ្វើរបង ក្នុង១ថ្ងៃសម្រាប់ម្នាក់ៗ តម្លៃ៤ម៉ឺនរៀល ទើបពួកគាត់បន្តធ្វើរបង និងផ្ទុះការតវ៉ាបែបនេះ!៕