កោះកុង៖ ក្រុមគ្រូពេទ្យស្រុកស្រែអំបិល ក្នុងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ២០២១ បានចុះអនុវត្តន៍ការងារពិនិត្យសុខភាព និងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង ១៣នាក់ ។

បើតាមការឲ្យដឹងពីបងប្អូនពលករឆ្លងដែនខុសច្បាប់ខាងលើ បានសារភាពថា ព្រោះតែពួកគេចាញ់ បោកបញ្ឆោតរបស់មេខ្យល់ ក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័កមាត់ច្រកចាំយាម ។

ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដោយថ្មើរជើងលើខ្នងភ្នំ (ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាក់ស៊ីបន្តដំណើរមកស្រុកកំណើតនៅស្រែអំបិល ដោយព្រមបង់ប្រាក់ឲ្យមេខ្យល់ ក្នុងម្នាក់ ៣៣០០បាត ។