(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចលើកពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរ ការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមបញ្ជាក់ថា តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គ្រោងអញ្ជើញជាអធិបតីសម្ពោធដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារវិនិយោគរវាងខ្មែរ និងសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ខែកុម្ភៈ ខាងមុខ នេះ តែព្រោះតែព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាថ្មី នាំឱ្យមានការលើកពេលកម្មវិធីនេះ៕

ប្រភព:­­ក្រសួងព័ត៌មាន