(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន ក៏បានច្រានចោលព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ ឬការយល់ច្រឡំណាមួយចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។

លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ៕

ប្រភព:­­ក្រសួងព័ត៌មាន