សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ច្បាស់ៗក្នុងការថ្លែងសារពិសេសកាលពីយប់មិញថា សម្រាប់អ្នកដែលត្រូវរៀបការ បើអាចពន្យាពេលរៀបការសិនទៅ តែបើពន្យាមិនបាន សូមកាត់បន្ថយចំនួនអ្នកចូលរួម ដើម្បីចៀសវាងរៀបការរួចហើយមានជំងឺ មានការឆ្លងរីករាលដាល។

ដោយសារតែមានផ្ទុះឡើង ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ដែលគិតត្រឹមយប់មិញនេះចំនួនអ្នកឆ្លងកើនឡើងរហូតដល់ជិត១០០នាក់ ដែលជាចំនួនមួយគួរឲ្យមានការព្រួយបារម្ភ។ យ៉ាងណាមិញ សម្តេចក៏បានអំពាវនាវ ក៏ដូចជាទទូចសុំដល់អ្នកដែលត្រូវរៀបអាពាហ៌ពិពាហ៌ អាចបានក៏ពន្យា តែបើពន្យាមិនបាន គួរកាត់បន្ថយចំនួនអ្នកចូលរួម ដើម្បីចៀសវាងការឆ្លងរីករាលដាលកាន់តែខ្លាំង ៕
ប្រភព:sabay