សម្តេចតេជោ ហ៊ុន សែន អាចដកអាជ្ញាប័ណ្ណ និងបិទទីតាំងចំពោះក្រុមហ៊ុនណាដែលមិនអនុវត្តតាមវិធានការសុខាភិបាល និងគេចវេះមិនព្រមសហការ ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមលិខិតសំណើរបស់ឯកឧត្តម ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តាមរយៈឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ បានចាត់នូវវិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែលមិន​សហការ​នូវវិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម៖

១) ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។

២) ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។

៣) ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សូមអានលិខិតសំណើលម្អិត៖

ប្រភព:sabay