ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ចំនួន២៥នាក់នៅព្រឹកនេះ ដោយក្នុងនោះ មាន២៣នាក់ក្នុងសហគមន៍ និង២នាក់ជាករណីនាំចូល។
ដោយក្នុងចំណោមអ្នកឆ្លងសហគមន៍នេះ មាន២១នាក់បានទាក់ទងនិងយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ តែដោយឡែកមាន២ករណីទៀតអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលកំពុងសម្របសម្រួល ព្រោះ២នាក់នេះ មានម្នាក់កំពុងទាក់ទងមិនបាន ហើយម្នាក់ទៀតនោះមិនព្រមមកសម្រាកនៅពេទ្យទេ។ រូបគេបានអះអាងថាមានកូនតូចនៅជាមួយ មិនអាចមកព្យាបាលនៅពេទ្យបាន។
រំលឹកថាត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៥៩៣ នាក់ហើយ ដោយក្នុងនោះព្យាបាលជាសះស្បើយបាន៤៧៥នាក់ និង១១៦នាក់ទៀតកំពុងសម្រាកព្យាបាល៕
ប្រភព:sabay