កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីកូវីដ១៩ ​បម្លែងខ្លួនថ្មី លើបុគ្គល៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលក្នុងនោះពួកគាត់សុទ្ធតែជាអ្នករស់នៅក្នុងក្រុងភ្នំពេញ ដែលមានបុគ្គល២នាក់ជាអ្នកនៅក្លឹបកម្សាន្ត N8 និងម្នាក់ទៀតរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុគ្គល៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានរកឃើញថាមានផ្ទុកកូវីដបំលែងខ្លួនថ្មី ប្រភេទ SARS-CoV-2 UK Variant 20I/501Y.V1,b.1.1.7) ដែលវីរុសបំលែងខ្លួនថ្មីមួយនេះ មានលទ្ធភាពឆ្លងខ្ពស់បំផុត ប្រសិនបើមិនមានការការពារអោយបានត្រឹមត្រូវ។

គួរបញ្ជាក់ថា បុគ្គលដែលបានឆ្លង និងផ្ទុកកូវីដបំលែងថ្មី គឺម្នាក់មានអាស័យដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ និង ២នាក់ទៀតជាអ្នកនៅក្លឹបកំសាន្តN8 ៕

ប្រភព:sabay