នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជានៅព្រឹកនេះរកឃើញអ្នកឆ្លងកូវិដ១៩ ចំនួន២៥នាក់ បន្ថែមទៀត ក្នុងនោះ ២៣នាក់ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ និង២នាក់ទៀត ជាអ្នកដំណើរចូលមកកម្ពុជា ។

តាមសេចក្តីបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺទាំង២៣នាក់នោះ មាន២១នាក់ជាជនជាតិចិន និង២នាក់ជាជនជាតិខ្មែរ ។ហើយជនជាតិចិនទាំងនោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ។

ដោយឡែកអ្នកជំងឺជនជាតិចិនម្នាក់ មិនអាចទាក់ទងបាន និងស្រ្តីម្នាក់ជាជនជាតិខ្មែរ អាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាល ដោយសារមានកូនតូចនៅជាមួយ ហើយពេលនេះអាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងសម្របសម្រួលហើយនៅថ្ងៃនេះ ។

សូមមើលសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

ប្រភព:sabay