សន្ទុះបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា មិនបានថមថយទេ បើទោះជាក្រុមយោធា បានសម្រេចបាញ់បង្ក្រាបដោយប្រើគ្រាប់កាំភ្លើងពិតយ៉ាងណាក៏ដោយ។
ពលរដ្ឋមីយ៉ាន់ម៉ាដែលស្រឡាញ់ប្រជាធិបតេយ្យ បានប្រមូលផ្ដុំគ្នាទូទាំងប្រទេសគ្រប់ខេត្តរដ្ឋធានី ចំនួនរាប់ម៉ឺន រាប់សែននាក់ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល លោកស្រី អង់សាន ស៊ូជី ដែលបានឈ្នះឆ្នោតកាលពីចុងឆ្នាំ កន្លងទៅ។
មកទល់ពេលនេះមានអ្នកស្លាប់ និងរបួសជាង២០នាក់ហើយ ក្រោយការបង្ក្រាបពីសំណាក់យោធាដូចជាការប្រើគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក កាណុងទឹក និងចំពាមកៅស៊ូ។ អាមេរិក និងសហភាពអឺរ៉ុបបានថ្កោលទោសចំពោះការបង្ក្រាបនេះ និងព្រមានប្រើទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា៕
ប្រភព:sabay