(ព្រះសីហនុ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលព្រះសីហនុ ចេញសេចក្តីជូនដំណឹងថា កាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកពីជនបរទេស ដែលស្នាក់នៅក្នុងក្រុងព្រះសីហនុទៅពិនិត្យ ហើយរលទ្ធផលតេស្កូបានបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ នាក់។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ជនបរទសទាំងនោះ រួមមាន៖ ជនជាតិចិនអាយុ ៣៥ ឆ្នាំមកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្ត Alphard ស្លាកលេខៈ ៤៥៤៦ ហើយរស្នាក់នៅសណ្ឋាគារជីនប៉ីព័រអ៉ី ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុព្រះសីហនុ។ និង២ ស្ត្រីជនជាតិចិនអាយុ ២២ ឆ្នាំ ដែលមកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ខែកុម្ភៈមឆ្នាំ ២០២១ តាមរថយន្ត (២ នាក់អ្នកបើកបរ) ហើយស្នាក់នៅសណ្ឋាគារហ័ងហ្គ័នជាយិ ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ជាមួយសង្សារ។
បច្ចុប្បន្នស្ត្រីជនជាតិចិនទាំង ២ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកនិងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកវី -១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្លារអាជីវកម្មសណ្ឋាគារជីនប៉ី ទាំង៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ ព្រមទាំងសណ្ឋាគារហ័ងហ្គ័នជាយិ ជាបណ្តោះអាសន្ន។
ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកដែលធ្លាប់មានវត្តមាន ចេញចូលនៅសណ្ឋាគារជីនប៉ិទាំង ៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជិនប៉ិ ចាប់ពីយប់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយិ ចាប់ពីយប់ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយបុគ្គលទាំងពីរខាងលើ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកវីដ -១៩ ឱ្យបានទាន់ពេលវេលា។ ហើយត្រូវទៅជួបក្រមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលៈខេត្តព្រះសីហនុ ដែលប្រចាំការនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅវិថីឯករាជ្យ( ផ្លូវ១០០ ) សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀលថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្តរកវីរុសវីដ -១៩ និងធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃតាមការកំណត់របស់ក្រសួងសុខាភិបាល៕