ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមថវិកាចំនួន ២០,០០០ ដុល្លា (ម្ភៃពាន់ដុល្លារ) សម្រាប់កសាងទីលានផ្នូរយុទ្ធជន

283

ព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមកម្មវិធីទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ដែលបានពលីអាយុជីវិតក្នុងសម័យសង្រ្គាម និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ទីលានផ្នូរយុទ្ធជន ក្រោមអធិបតីភាពដ៏៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងនោះឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមថវិកាចំនួន ២០,០០០ ដុល្លា (ម្ភៃពាន់ដុល្លារ) សម្រាប់កសាងទីលានផ្នូរយុទ្ធជន៕ 

ប្រភព: Vun sokchea