មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានការសុវត្ថិភាពកូវីដ-១៩

318

ខេត្តព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត ផ្សព្វ ផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីអភិបាលរងក្រុង ស្រុក មន្ត្រីនគរ បាលទេសចរណ៍ មន្ត្រីអាវុធហត្ថ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះ សីហនុ ព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។


លោក ម៉ាង ស៊ីណេត អភិបាល រងខេត្តព្រះសីហនុ មានប្រសាសន៍ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេស ចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ បានបញ្ជាក់ថា ព្រឹត្តិការណ៍កូវីដ ២០កុម្ភះ ឆ្នាំ២០២១នេះ បានឆ្លងចូលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ដែលមានទីតាំងចំនួន២៣ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៍ប៉ុន្តែយើងត្រៀមលក្ខណការពារទុកជាមុន ត្រូវចូលរួមការពារ ទប់ស្កាត់ ពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ទាំងអស់ ស្របពេលដែលពិភពលោកបានរកឃើញវ៉ាក់សាំងចាក់ការពារ និងកំពុងបន្តចាក់វ៉ាក់សាំងការពារ ដោយឡែកកម្ពុជា ក៍បានកំពុងចាក់វ៉ាក់សាំងការពារផងដែរ ។

លោក ម៉ាង ស៊ីណេត បានបន្តថា បញ្ហាកូវីដ-១៩ ជាបញ្ហាប្រឈមចំបងដែលទាមទារឱ្យប្រជាពលរដ្ឋ ក៍ដូចជាម្ចាស់អាជីវកម្ម និងអ្នកបំរើសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះ សីហនុ ត្រូវចូលរួមអនុវត្តតាមគោលការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង៣.កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។ ដូច្នេះប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះ សីហនុ ទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល ។ ចក្ខុវិស័យរបស់រាជរដ្ឋា ភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះ សីហនុ និងរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីផ្សារហិរញ្ញវត្ថុនាពេលខាងមុខ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផលប្រយោជន៍ទាំងអស់គ្នា ដើម្បីបង្កើនសោភណ័ភាព បរិស្ថានក្រុង ខេត្តរបស់យើង ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើការបង្ហាញសារាចរណែនាំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ ។ ក្រសួងទេសចរណ៍បាធ្វើការណែនាំដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រ ទេសនូវវិធានសុវត្ថិភាពដូចខាងក្រោម: -អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ- ១៩។ -ត្រូវកត់ត្រាភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងសហ គមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ ពិសេសអាស័យដ្ឋាន និងលេខទំនាក់ទំនង។ -រៀបចំការត្រួតពិនិត្យវ៉ាស់កំដៅភ្ញៀវទេសចរដែលចូលទៅមកកម្សាន្តនៅតាមសហ គមន៍ទេសចរណ៍ និងអេកូទេស ចរណ៍។ -រៀបចំបាញ់អាល់កុលសំលាប់មេរោគមុនចូលទៅកម្សាន្តក្នុងរមនីយដ្ឋាន។ -ភ្ញៀទេសចរតម្រូវឱ្យប្រើម៉ាស់ ឬក្រមា និងការ លាងសំអាតដៃពេលចាប់កាន់វត្ថុថ្មី។ -រៀបចំអាល់កុលបាញ់សំលាប់មេរោគ និងលាងដៃ នៅតាមទីកន្លែងដែលចាំបាច់។ -បញ្ចៀសការជួបជុំក្រុមធំ រក្សាគម្លាតសវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រ តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ៕

ដោយ: Vun sokchea