(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី៤០នាក់ និងមានអ្នកជាសះស្បើយម្នាក់។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានខាងលើ មាន៣៨នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងពីរនាក់ទៀតជាស្ត្រីជនជាតិចិន ដែលរកឃើញវិជ្ជាមាននៅខេត្តព្រះសីហនុ។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៦៣៣ករណី ក្នុងនោះអ្នកជំងឺ៤៧៦នាក់ បានជាសះស្បើយ។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១៣៧នាក់ ក្នុងនោះ មានប្រុស៦៦នាក់ និងស្រី៧១នាក់ផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន