ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ម៉ាស់ចំនួន៥.០០០.០០០ជាអំណោយគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ពិធីប្រគ ល់-ទទួល ម៉ាស់ចំនួន៥.០០០.០០០នេះធ្វើឡើងនៅថ្ងៃទី២៤ កុម្ភៈ ២០២១ នាទីស្តីការក្រសួងសុខាភិបាល។

ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ទាន់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះតែម្តង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

កាលពីឆ្នាំ២០២០ ជីប ម៉ុង បានបរិច្ចាគថវិកា៣.៥០០.០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ៕ ដោយ ៖ គង់ សិរីរ័ត្ន សម្រួលផ្សាយដោយ៖ ធូ កុសល

 

ប្រភព : ក្រសួងព័ត៌មាន