សហរដ្ឋអាមេរិក ទើបទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទទី៣ បស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ ។ វ៉ាក់សាំងនេះ បានបញ្ចប់ការស្រាវជ្រាវ ដោយក្រុមនិស្សិតសកលវិទ្យាល័យ Stanford និងដាក់ឲ្យប្រើប្រាស់ដោយ រដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឧសថរបស់អាមេរិកផ្ទាល់។
បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល អាមេរិក វ៉ាក់សាំងប្រភេទថ្មីនេះ មានឈ្មោះថា <<Johnson & Johnson>> មានប្រសិទ្ធិភាព ៧២% ។ វ៉ាក់សាំងប្រភេទនេះខុសពីប្លែកពីវ៉ាក់សាំង២ប្រភេទទៀតដែលអាមេរិកកំពុងតែប្រើប្រាស់ ដោយតម្រូវឲ្យចាក់ត្រឹមតែ១ដូសប៉ុណ្ណោះ។ គួរបញ្ជាក់ថាបច្ចុប្បន្ន អាមេរិកកំពុងប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុនធំ២ គឺ Pfizer និង Moderna ៕


ប្រភព: sabay