(អូស្រា្តលី) យោងតាមសារព័ត៌មាន dailymail បានឲ្យដឹងថា បុរស​ដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់រងការចោទប្រកាន់ពីការឆាបឆេះព្រៃ​នេះគឺ​លោក Michael Truong ដែល​ត្រូវបានគេស្គាល់ថាមាន​ដើមកំណើត​ជាជនជាតិ​ វៀតណាម អាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែល លោក ព្យាយាមរត់គេចខ្លួននៅលើដង​ផ្លូវ ដែលមានចម្ងាយ ប្រហែល ២០ គីឡូម៉ែត្រ ពីកន្លែងដែលភ្លើងឆេះព្រៃនោះ។

មូលហេតុដែលឈានចូលចាប់ខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័យពីអ្នកស្រុករស់នៅទីនោះ និងមានភស្តុតាងមួយចំនួនទៀតគឺឡានរបស់​លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។ សូមបញ្ជក់ផងដែរថា តាមការស៊ើបអង្កេតលោក Michael Truong បាន​ដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ៕