យោងតាមការបង្ហោះហ្វេសប៊ុកផេក របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសរសេរយ៉ាងដូចនេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការណ៍ ជាមួយអាជ្ញាធរឃុំ និង ប្រធានមណ្ឌលសុខភាព បានចុះផ្សព្វផ្សាយពាក់ពន្ធ័បញ្ហាជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកម្មវិធី (មង្គលការ បុណ្យ…) ពន្យាពេលធ្វើកម្មវិធី និងងកន្លែង ដែលមានការប្រមូលម្តុំមនុស្សច្រើន (តារាងបាល់) សំណូមពរអោយ ពួកគាត់ផ្អាកសកម្មភាព មួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវិរុសកូវិដ១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់។ ក្នុងនោះដែរ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៧នាក់ គឺជាអ្នកដំណើរចូលមកកម្ពុជា ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៥៨នាក់ទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕
ប្រភព: sabay