អាមេរិកព្រមប្រគល់ផ្ដែរប្រាសាទបុរាណចំនួន២ផ្ទាំង ដែលត្រូវនាំចេញពីប្រទេសថៃ ដោយខុសច្បាប់ ហើយបច្ចុប្បន្នដាក់តាំងនៅសារមន្ទីរនៅសហរដ្ឋអាមេរិក។
ក្រុមការងារភាគីទាំងសងខាងបានរៀបចំបញ្ជូនត្រឡប់មកកាន់ប្រទេសថៃនូវវត្ថុបុរាណដូចបានរៀបរាប់ខាងលើ ក្រោយពីបានចូលក្នុងនីតិវិធីផ្សះផ្សាគ្នា ជាមួយនឹងរដ្ឋាភិបាលកណ្ដាលសហរដ្ឋអាមេរិក រួចមក។ លោក ដេវិត អិល អិនឌ័រសាន់ អយ្យការ តំបន់ California ខាងជើង ជាដើមបណ្ដឹងបានថ្លែងថា “សហរដ្ឋប្ដេជ្ញា ប្រគល់វត្ថុបុរាណ ដែលត្រូវគេលួចមកនោះ ប្រគល់ត្រឡប់ទៅកាន់ប្រទេសផ្សេងៗវិញ ដែលចង់រក្សាបេតិកភណ្ឌរបស់ខ្លួនឯង។
ផ្ដែរទាំងពីរផ្ទាំង ត្រូវគេលួច និងលក់ឲ្យឈ្មួញអឺរ៉ុប នៅចុងទសវត្ស១៩៦០។ ផ្ដែរទីមួយ យកចេញពីភ្នំត្រងោល ខេត្តស្រះកែវ ផ្ដែរទីពីរ យកចេញពីប្រាសាទត្រពាំងហង្ស ខេត្តបុរីរម្យ ឬបុរីរ៉ាំ ប្រទេសថៃ។ ប្រាសាទភ្នំត្រងោល ឯកសារថៃហៅថា ប្រាសាទខៅឡូន។ ប្រាសាទត្រពាំងហង្ស ឯកសារថៃ ហៅថា ប្រាសាទ ណង ហុង ជាប្រាសាទខ្មែរក្នុងអតីតកាល សម័យមហានគរ៕
ប្រភព: sabay