(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី៤៤នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានខាងលើ មាន៤០នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង៤នាក់ទៀតជាករណីនាំចូល។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៤១ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៣៤នាក់ ក្នុងនោះ មានប្រុស១១៩នាក់ និងស្រី១១៥នាក់ផងដែរ៕
ប្រភព:ក្រសួងព័ត៌មាន