ប៉ៃលិន: កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០  សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ បើតាមភ្នាក់ងារសារ ព័ត៌មាន Cam Asia បានឲ្យដឹងថាជនសង្ស័យប្រុសស្រី ៦នាក់រួមមាន៖ ១.ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ។

២. ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម។
៣.ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម។
៤.ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។
៥.ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។៦.ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ។

នៅទីតាំងខាងលើសមត្ថកិច្ចជំនាញ ឆែកឆែរក ឃើញស្រោម អនាម័យប្រើប្រាស់រួចចំនួន ១០ស្រោម បន្ទាប់មកក៏ បញ្ជូនទៅ ការិយាល័យ ប្រឆាំង ការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាង សំណុំ រឿងតាមបញ្ជូនទៅតុលាការ៕