(កណ្ដាល): មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៩ នឹង៣០នាទី នៅចំណុចផ្លូវលេខលេខ១១៨ កែងនឹង២១បេ.ស្ថឹតក្នុងភូមិថ្មី ព្រុំប្រទល់ភូមិតាខ្មៅ២ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដល រវាងរថយន្តដ៍ទំនើបមួយគ្រឿង ម៉ាកលុចសុីស ៥៧០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R.9567បើកបរដោយ ស្ត្រីឈ្មោះ ទេព វន្ថា ជាអនុប្រធាន នៅសាខាពន្ធដាខេត្តកណ្ដាល ធ្វើដំណើរពីលិចទៅកើតឆ្លងផ្លូវអធិភាព។ រីឯអ្នកបើកម៉ូតូឈ្មោះ សោម សុវណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកបើកបរ) ជាមួយនឹងអ្នករួមដំណើរម្នាក់ទៀតមាន ឈ្មោះ អិន លាប ភេទស្រី អាយុ៥៣ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់.ស្រុកព្រៃកប្បាស់ ខេត្តតាកែវ (រងរបួសធ្ងន់)បើកបរពីជើងមកត្បូង(តាខ្មៅទៅស្អាង)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បន្ទាប់ពីមានការបុកប៉ះគ្នារួចហើយ ស្រ្តី អិន លាន បានដេកដួលសន្លប់ នៅលើទ្រូងថ្នល់ ហើយកូនប្រុសជាអ្នកឌុប ស្រែកឲ្យគេឯងជួយម្ដាយផង។ ចំណែកស្រ្តីបើករថយន្តទំនើប បើកកញ្ចក់ឡាន ហើយស្រែកយ៉ាងខ្លាំង នឹងគំរាមថា: ពួកអ្ហែងបើកម៉ូតូអត់មើលទេឬ..ប្រញាប់ទៅណា..! បន្ទាប់មកស្ត្រីរូបនោះ បិតកញ្ចក់រថយន្ត ហើយតេទូរស័ព្ទហៅបក្ខពួកខ្លួន។
នៅក្នុងខណ:នោះដែរ ប៉ូលិសចរាចរណ៍ក្រុងតាខ្មៅ បានចុះមកជួយអន្តរាគមន៍ វាស់វែងបាញ់គំនុះ ហើយលើកម៉ូតូ នឹងបើករថយន្តចេញពីទ្រូងថ្នល់ដើម្បីបញ្ជៀសនៃការកកស្ទះ រីឯអ្នករងរបួសសមត្តកិច្ចបានធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីសង្គ្រោះបន្ទាន់ ហើយឲ្យភាគីទាំងសងខាង ធ្វើការសម្រប សម្រួលគ្នាចុះ។
គួបញ្ជាក់ដែរថា: នៅក្នុងហេតុការណ៍នេះដែរ ស្រ្តីបើកឡានដ៍ទំនើប លុចសុីស៥៧០ ឈ្មោះទេព វន្ថា បានចុះពីលើរថយន្ត ហើយសួរអ្នកយកព័ត៍មានថា: ពូឯងថតអីក៍ថតម្លេះ..? ខ្ញុំមិនទាន់អនុញាតិឲ្យពូឯងថតទេ.រួចទាញកាតសម្គាល់ខ្លួនអង្គភាព យកទៅថតថែមទៀត រំពេចនោះ.អ្នកកាសែតបានឆ្លើយតបថា: ខ្ញុំថតនៅតាមដងផ្លូវជាទីសាធារណ:ទេ ពុំមែនជាទីលានកម្មសិទ្ធឯណាលោកស្រី.។
លោក កែន សើ អាយុ៤៨ឆ្នាំ ជាប្ដីរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់អ្នកយកព័ត៍មានកាលពីល្ងាចថ្ងៃដដែលថា: បន្ទាប់ពីសមត្តកិច្ចបានដឹងប្រពន្ធគាត់យកមកដល់មន្ទីរពេទ្យហើយ បុគ្គលិកមន្ទីរពេទ្យហាក់ដូចជាមិនសូវយកចឹត្តទុកដាក់ គាត់ក៍បង្ខំចិត្តយកប្រពន្ធទៅព្យាបាលនៅ មន្ទីរពេទ្យ គ្លីនិច្ច អូ រ៉រា នៅឯភ្នំពេញ ប៉ុន្តែនៅមិនទាន់ដឹងអការ: ប្រពន្ធគាត់យ៉ាងណានោះទេ។ហើយការសម្រប សម្រួលយ៉ាងណានោះ ក៍នៅមិនទាន់ដឹងដែរ៕
ដោយ: Theuon Vuthy