រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីប្រកាស ដល់អាជ្ញាធរអុវត្តការងារសម្របសម្រួលលើការពន្យាពេលរៀបពិធីមង្គលការ និងកាត់បន្ថយអ្នកចូលរួមឲ្យនៅចំនួនតិច។

ដោយស្ថានភាពពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ មានការឆ្លងរាលដាលខ្លាំង ដែលចាំបាច់ក្នុងការរឹតបន្តឺងយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំ និងការចូលរួមកម្មវិធីផ្សេងៗដែលមានមនុស្សច្រើន។ ដោយហេតុនេះ រដ្ឋបាលខេត្តសូមឲ្យអាជ្ញាធរ ក៏ដូចជា រដ្ឋបាលក្រុង ស្រុក អនុវត្តការងារចាំបាច់ឲ្យបាន ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែមានទំហំធំ ៖

១. សម្របសម្រួលពន្យាពេលរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន

២. កាត់បន្ថយអ្នកចូលរួមឲ្យនៅចំនួនតិច និងត្រូវអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ៕

ប្រភព: sabay