វ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានចាក់ជូនដោយឥតគិតថ្លៃដល់ក្រុមមនុស្សស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨ ដល់៥៥ឆ្នាំ និងមានសុខភាពល្អ ហើយមិនមានបញ្ហាសុខភាពដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ យ៉ាងណាមិញ បុគ្គលដែលមានបញ្ហាសុខភាពមួយចំនួន គឺមិនអនុញ្ញាតិឲ្យទទួលវ៉ាក់សាំងនេះបាន រហូតដល់មានការសម្រេចពីក្រុមគ្រូពេទ្យ។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការចំពោះអ្នកដែលមានបញ្ហាសុខភាពមួយចំនួន ដែលមិនអាចទទួលវ៉ាក់សាំងការពារកូវីដ១៩ បាន

១. មានអាការៈក្តៅខ្លួន

២. មានជំងឺផ្លូវដង្ហើម និងជំងឺហឺត

៣. មានជំងឺរាំរ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរាំរ៉ៃដែលឧស្សាហ៍ធ្វើទុក្ខ

៤. មានជំងឺអាលែកហ្យី ដូចជាប្រតិកម្មអាលែកហ្យី ជំងឺប្រទាលត្រអាក

៥. មានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំង ឬអ្នកដែលមានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរពេលចាក់ម្ជុលលើកទី១ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ធប្រសាទ មិនត្រូវចាក់ម្តងទៀតនោះទេ

៦. អ្នកមានជំងឺថ្លើម និងតម្រង់នោមធ្ងន់ធ្ងរ មានជំងឺលើសសម្ពាធឈាមដែលថ្នាំគ្រប់គ្រងលែងបាន មានជំងឺទឹកនៅមផ្អែម និងជំងឺដុះសាច់មហារីក

៧. ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែនការពពោះក្នុងរយៈពេល៣ខែ

៨. អ្នកមានជំងឺប្រកាច់ (កន្ត្រាក់) មានជំងឺឆ្កួតជ្រូក មានជំងឺសសៃប្រសាទ (ស្កន់) ឬជំងឺរលាកស្រោមខួរ ឬមានជំងឺតំណពូជ និងអ្នកជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ធសសៃប្រសាទ ឬប្រវត្តជំងឺសសៃប្រសាទ

៩. អ្នកដែលមានជំងឺកង្វះភាពផ្សាំពីកំណើត អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្តុរ អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ

១០. អ្នកដែលប្រើថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី)

១១. អ្នកមានប្រវត្តិឆ្លងកូវីដ១៩

១២. អ្នកដែលក្រុមគ្រូពេទ្យបញ្ជាក់ថាមិនគួរចាក់

១៣. អ្នកមិនស្ម័គ្រចិត្តចាក់

ប្រភព: sabay