(តេហេរ៉ង់) បើតាមសេចក្តីរាយការណ៍ទូរ​ទ​ស្សន៍រ​ដ្ឋ​អ៊ីរ៉ងបានឲ្យដឹងថា យោធាអ៊ីរ៉ង ទទួលស្គាល់កំហុសថាខ្លួនពិតជាបានបាញ់ទម្លាក់​យ​ន្តហោះ​ដឹកអ្ន​កដំណើ​រអ៊ុ​យក្រែន ដែលបណ្ដាលអោយអ្នកនៅក្នុងយន្តហោះចំនួន ១៧៦នាក់ ស្លាប់ពិតប្រាកដមែន ប៉ុន្តែវាជារឿងកើតឡើងដោយ​អ​ចេត​នា។ ក្នុងសេចក្តីប្រកាសបានឲ្យដឹ​ងថា វាបានកើតឡើងដោយសារតែ​ប​ញ្ហាខុ​សបច្ចេ​កទេរ​បស់​ម​នុស្ស ក្រោយពេលយន្តហោះ​បាន​ហោះមកជិតតំបន់​រ​បស់​កងទ័​ពប​ដិវ​ត្ត​ន៍អ៊ី​រ៉ង ​។បន្ទាប់ពីសម្ពាធបានកើតឡើងខ្លាំង​លើ​អ៊ី​រ៉ង ក្រោយពេល មេដឹកនាំអាមេរិច ​និ​ង កាណាដានិយា​យ​ថា​ ពួកគេជឿជាក់ថា​ ​អ៊ី​រ៉ងជាអ្នកបាញ់ទម្លាក់យន្ត​ហោះ​នោះដោយ​ចៃដ​ន្យ។

គួរបញ្ជាក់ថា ការធ្លាក់រ​ប​ស់យន្ត​ហោះអ៊ុ​យក្រែ​ន កើតឡើងតែប៉ុន្មានម៉ោង​ប៉ុ​ណ្ណោះ ក្រោយពេ​លអ៊ីរ៉ងបានធ្វើការវា​យ​ប្រហា​រមីស៊ី​ល ទៅលើមូលដ្ឋានទ័ពអាមេ​រិ​ចនៅ​អ៊ីរ៉ាក់ ដើម្បីជាការសង​សឹ​ក។ ​ក្នុងចំណោមអ្នកស្លា​ប់ មានជនជាតិអ៊ីរ៉ង​ច្រើ​នជាង​គេរ​ហូ​តដល់ ៨២នាក់ ៥៧នាក់ជាជនជាតិ​កា​ណា​ដា​ ១១ជាជនជាតិអ៊ុ​យ​ក្រែ​ន៕