ចាប់បានហើយ ជនដៃដល់ដែលរំលោភសម្លាប់នារីស្រស់ស្អាតក្នុងបន្ទប់ជួលជាបុក្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត

1443

ខេត្តបន្ទាយមានជ័យ៖ បូជាសពនារីវ័យក្មេងដ៏ស្រស់ស្អាតដែលត្រូវជនល្មើសរំលោភសម្លាប់ចាប់ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដូចគ្នា នៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៤ ខែ មិនា ឆ្នាំ២០២១ ឃាត់នៅទីរួមខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែតរួចមក ជនសង្ស័យបានរត់គេចខ្លួនទៅខេត្តសៀមរាបសំងំលាក់ខ្លួន។ ក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងព្រហ្មទណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការផង បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងទីរួមខេត្តសៀមរាប ដោយដកហូតបានកាំបិទមួយដែលបានធ្វើសកម្មភាពលើជនរងគ្រោះផងដែរ។

សមត្ថកិច្ចបញ្ជាក់ ត្រឹមម៉ោង២៣និង០០នាទីថ្ងៃដដែលនេះថា ចំពោះព័ត៌មានលំអិត មិនទាន់អាចប្រាប់បាននៅឡើយទេ។ ដោយកម្លាំងកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា នារីដែលជនដៃដល់ចាក់សម្លាប់នៅក្នុងបន្ទប់ជួល កាលពីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុក្គលិកកាស៊ីណូ សភាពរូបអាក្រាតកាយ មានស្នាមរបួសត្រង់កផងដែរ ដែលសាច់ញាតិទើបតែបូជាសព រួចរាល់តាមប្រពៃណីប៉ុណ្ណោះ៕