នៅភូមិ៣ ស្រុកពាមរក៌  មានសកម្មភាពចោរលួចចោរឆក់ឡើងកក្រើក តែអាជ្ញាធរបែជាសម្ងំ

367

(ព្រៃវែង) សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ បានអោយដឹងថារាល់ថ្ងៃពលរដ្ឋដែលមានទ្រព្យលុយកាក់បន្តិចបន្តួចកំពង់តែដេកមិនលក់បក់មិនល្ហើយដោយភិតភ័យខ្លាចចោរគាស់ផ្ទះ និងលួចទាំងយប់ទាំងថ្ងៃហើយអាជ្ញាធរមិនមានចំណាត់ការបង្រ្កាប​ ឬមិនទប់ទល់ស្ថាភាពឡើយដោយបណ្តោយអោយលោកចោរអុកឡុកធ្វើសកម្មភាពលួចបានសម្រេចរហូត។

ជាក់ស្តែកាលពីថ្មីៗនេះលោកចោរបានជិះម៉ូតូមកឆក់ខ្សែរកខ្សែរដៃពីពលរដ្ឋទាំងថ្ងៃបានសម្រេចតែគ្មានសមត្ថកិច្ចណាមកអឺតដើម្បីចាប់ចោរទាំងនោះទេដូចជាសម្ងំផ្សំគំនិតនឹងចូលដៃចូលជើងជាមួយលោកចោរយ៉ាងណានោះ។ ហើយក្នុងមួយរយ:នេះក៍មានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបន្តទៀត ដោយនៅថ្ងៃ២៣ ខែ០២ ឆ្នាំ២០២១ នៅភូមិ៣ ឃុំព្រែកខ្សាយខ   ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រុមចោរបានលួចយកម៉ូតូចំនួន ៣គ្រឿង ស្ងាត់ៗយ៉ាងរលូនបានសម្រេចតែម្តង។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារចោរធ្វើសកម្មភាពគាស់ផ្ទះ និងកាត់សោរចូលលួចម៉ូតូ ៣គ្រឿង បានសម្រេច បានរំលឹកថា ក្នុងចន្លោះវេលាម៉ោងប្រហែល ៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកម្ភ: ឆ្នាំ២០២១ រូបគាត់បានក្រោកពីដំណេកសំដៅទៅបើកទ្វារស្រាប់តែឃើញទ្វារចំហរនិងសោរដែលចាក់ជាប់ទ្វាររបើកខូច ហើយក៍សម្លឹងទៅម៉ូតូត្រូវបាត់ទាំងអស់ចំនួន ៣គ្រឿង ទើបឆោរឡោរឡើង។ លោកថា លុះព្រឹកឡើងទើបដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចស្រុកពាមរក៍ ដើម្បីអោយសមត្ថកិច្ចជួយធ្វើនិតិធីស្វែងរកម៉ូតូដែលបាត់នោះមកទល់ថ្ងៃនេះហើយ សមត្ថកិច្ចមិនរវីរវល់ខ្នាស់ខ្នែងដើម្បីស្វែងរក មុខសញ្ញានៅឡើយ។ លោកថា តើគោលការ ៩ចំណុច នៃភូមិឃុំមានសុវត្ថិភាពនៅឯណា។ ប្រជាពលរដ្ឋនៅស្រុកពាមរក៍សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញខេត្តជួយអន្តរាគមន៍លើសន្តិសុខសង្គមក្នុងមូលដ្ឋានឃុំព្រែកខ្សាយខ ស្រុកពាមរក៍ អោយបានល្អផងទាន។