សៀមរាប៖ នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៤១នាក់ ស្រី ៦១នាក់ ក្នុងនោះកុមារា ២នាក់ កុមារី ៧នាក់ មានដូចខាងក្រោម៖
1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២២នាក់ ស្រី ១៣នាក់ កុមារា ១នាក់ កុមារី ២នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៣៩នាក់ ស្រី ១៩នាក់ កុមារា ១នាក់ កុមារី ២នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៨០នាក់ ស្រី ២៩នាក់ កុមារា ០០នាក់ កុមារី ៣នាក់។ 5- ច្រកដូង ស្រុកកំរៀង ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
សូមបញ្ជាក់៖ ពួកគាត់ទាំង ១៤១នាក់ សម្រាប់អ្នកចេញមកតាមច្រកព្រំដែននានាខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមការងារបញ្ជូនមកដាក់មណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ចំនួន ៦១នាក់( បញ្ជូនមកទាំងអស់) ។ សម្រាប់អ្នកចេញមកតាមច្រកព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមការងារ គ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តឧត្តរមានជ័យចំនួន ៨០នាក់។
សូមជម្រាបជូនថា សម្រាប់រយ:ពេលពីរថ្ងៃនេះ (០៧ និង០៨ ខែមីនា) ការបញ្ជូនពលករដែលកន្លងមកដាក់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនានាក្នុងខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មកមណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាបវិញសរុបចំនួន ៣០១នាក់ ក្នុងនោះស្រី ១៦៣នាក់ ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប