ដំណឹងរីករាយ ! ថ្ងៃនេះមានអ្នកជាសះស្បើយកូវិដ១៩​ ច្រើននាក់ណាស់

286

នៅមុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ពីការជាសះស្បើយនិងអ្នកឆ្លងកូវិដ១៩ថ្មី ដោយក្នុងនោះ ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះ ករណីវិជ្ជមានកូវិដ១៩ថ្មីមានចំនួន ៤៩នាក់ ក្នុងនោះមាន៤៨នាក់ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៏សហគមន៍២០កុម្ភៈ និង១ករណីទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា ។ចំពោះអ្នកជាសះស្បើយវិញថ្ងៃនេះមានរហូតដល់ទៅ ២១នាក់ ឯណោះ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជាសះស្បើយទាំង២១នេះ មាន១នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា និង២០នាក់ទៀតជាអ្នកជាសះស្បើយក្នុងសហគមន៍២០កុម្ភៈ ។

សូមមើលសេចក្តីជូនព័ត៌មានដូចខាងក្រោមនេះ​៖

ប្រភព:sabay