ម្នាក់​ទៀត​ហើយ ណុប បាយ៉ារិទ្ធ បញ្ជាក់​ថា លោក​វិជ្ជមាន​កូវីដ១៩ហើយ!

421

ទើប​តែ​ប៉ុន្មាន​នាទី​មុន​នេះ​ប៉ុណ្ណោះ លោក ណុប បាយ៉ារិទ្ធ បាន​ចេញ​មក​បញ្ជាក់​ប្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​លោក​ថា ពេល​នេះ​បាន​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩ ដែរ​ហើយ។

ការ​ចេញ​មក​គូសបញ្ជាក់​របស់​តារា​ចម្រៀង​រៀមច្បង​ក្នុង​ផលិតកម្ម​ហង្សមាស គឺ​ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​ប្អូន​ប្រុស​របស់​លោក​ចេញ​មក​និយាយ​ថា បង​ប្រុស​របស់​លោក មិន​ទាន់​មាន​លទ្ធផល​ពី​ករណី​នេះ​នៅ​ឡើយ​ទេ ក្រោយ​ពី​គ្រូពេទ្យ​បាន​យក​សំណាក​រួចរាល់។

ប៉ុន្តែ​ប្រមាណ ៥នាទី​មុន​នេះ សាមី​ខ្លួន​តារាចម្រៀង​តែ​ម្ដង បាន​ចេញ​មក​ស្រាយ​បំភ្លឺ​ថា លទ្ធផល​ពិនិត្យ​សំណាក​​បាន​ចេញ​មក បង្ហាញ​ថា​លោក ពិត​ជា​មាន​វិជ្ជមាន​មេរោគ​សាហាវ​នេះ​មែន។

” ខ្ញុំកំពុង​រៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួលអរគុណ​សម្រាប់​ការព្រួយបារម្ភរបស់បងប្អូន ខ្ញុំ​ត្រូវតែរឹងមាំ​យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មាន​អ្នកណា​រីករាយចង់​ទទួល​ឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ!”។ ណុប បាយ៉ារិទ្ធ ថ្លែង។

គិត​ត្រឹម​ពេល​នេះ លោក ណុប បាយ៉ារិទ្ធ គឺ​ជា​សិល្បករ​ទី២​ហើយ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ បន្ទាប់​ពី​អ្នក​នាង កែវ ច័ន្ទនិមល បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​មាន​ចចាមអារ៉ាម​តាំង​ពី​យប់​មិញ​មក៕

ប្រភព: Sabay