កណ្ដាល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១–
នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានទទួលអំណោយពីសប្បុរសជនមានម៉ាស ១០ម៉ឺនម៉ាស និង ២០កេសធំ និង ថវិកា ៦០លានរៀល ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំង និងការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ សូនីន និង លោកអគ្គនាយក សណ្ឋាគារ យ៉ុង យ័ន (YONG YUAN) ដែលបាននាំយកអំណោយជាម៉ាស និង ថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបម្រើឱ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល។
អំណោយទាំងនោះជារបស់លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ សូនីន បានជួយឧបត្ថម្ភ ម៉ាស់ចំនួន ២០កេសធំ និង ថវិកាចំនួន ២០លានរៀល អំណោយរបស់លោកអគ្គនាយក សណ្ឋាគារ យ៉ុង យ័ន (YONG YUAN) បានជួយឧបត្ថម្ភជូនរដ្ឋបាលខេត្តកណ្ដាល ម៉ាសចំនួន ១០ម៉ឺនម៉ាស និងថវិកា ៤០លានរៀល។
ប្រភព:ក្រសួងព័ត៌មាន