ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១–

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៦៤នាក់ និងមានអ្នកជាសះស្បើយ ១១នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១១២៤ករណី ក្នុងនោះអ្នកជំងឺ៥៤៩នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៦១៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៦២នាក់ផងដែរ៕

សូមអានខ្លឹមសារទាំស្រុងដូចខាងក្រោម៖

ប្រភព:ក្រសួងព័ត៌មាន