ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងមានអ្នកជាសះស្បើយ ៤៩នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១១៦៣ករណី ក្នុងនោះអ្នកជំងឺ៥៩៧នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៦៥២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១១០នាក់ផងដែរ។