ភ្នំពេញ៖ កម្ពុជា-ឡាវ-វៀតណាម ឯកភាពគ្នាផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ដែល បាន ចេញ ផ្សាយ កាល ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ស្ដីពី លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង នាយករដ្ឋមន្រ្តីប្រទេសទាំងបី ព្រះរាជាណាច ក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិង សាធារណរដ្ឋសង្គមនិយមវៀតណាម បាន ឲ្យដឹងថា នាយករដ្ឋមន្រ្តី ទាំងបី បានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីទាំងបី ក៏បាន ឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។

សេចក្ដី ប្រកាស ដដែល បន្ដថា នាយករដ្ឋមន្រ្តីទាំងបី បានសម្តែងនូវការពេញចិត្តរួមគ្នាចំពោះទំនាក់ទំនង និងកិច្ចសហ-  ប្រតិបត្តិការ ដែលកំពុង មានការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងបី ទោះបីស្ថិតក្នុងកាលៈ  ទេសៈនៃភាព  ប្រឈមខ្លាំង  បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ នាយករដ្ឋមន្រ្តីទាំងបី ក៏បានកត់សម្គាល់ដោយ  ក្តីរីករាយនូវការកើនឡើងនៃទំហំពាណិជ្ជកម្មរវាង កម្ពុជា-ឡាវ និង កម្ពុជា-វៀតណាម។ថ្នាក់ដឹកនាំទាំងបី បានឯកភាពពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រងព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ថាមពល និងអប់រំ។

នាយករដ្ឋមន្រ្តីទាំងបី ក៏បានឯកភាពបន្តរក្សា និងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាពនូវយន្តការនៃ  កិច្ចសហប្រតិបត្តិការដែល  មានស្រាប់ – ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន – អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវរាល់ កិច្ចព្រមព្រៀង  ស្តីពី  ការគ្រប់គ្រងព្រំដែន – សហការបន្ថែមក្នុងការការពារសន្តិសុខតាមបណ្តោយព្រំដែនរួម – សម្របស  ម្រួលសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

នៅក្នុងវិស័យការតភ្ជាប់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពិចារណាអំពីការដំណើរការឡើងវិញនូវ  ការហោះហើរអន្តរ ជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននៃប្រទេស ទាំងបី។ នៅក្នុងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអនុតំបន់ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពពន្លឿនការអនុវត្តផែនការ  ការតភ្ជាប់  សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។

ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាង  ពេញទំហឹង ចំពោះ  កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអនុតំបន់មេគង្គលើកទី៧ នៅក្នុងខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងប្រធានអាស៊ានក្នុងឆ្នាំ២០២២។

ទន្ទឹមនេះ នាយករដ្ឋមន្រ្តីទាំងបី បានឯកភាពចាត់តាំងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ អនុវត្តន៍នូវកា រព្រមព្រៀងគ្នា ដែលបានសម្រេចនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ ក៏ដូចជាការបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងបណ្តាប្រទេសទាំងបី កម្ពុជា-ឡាវ និងវៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន