ភ្នំពេញ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យក្រុមការងារព័ត៌មានអាស៊ាន ក្រសួងព័ត៌មាន បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើយ៉ាងណាឱ្យការងារទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដើម្បីបម្រើផលប្រយោជន៍រួម របស់សង្គមជាតិ។
នៅក្នុងឱកាសនៃកិច្ចប្រជុំគណៈកម្មការព័ត៌មានអាស៊ានក្រសួងព័ត៌មាន ដើម្បីត្រៀបចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ព័ត៌មានអាស៊ានលើកទី១៥ នៅព្រឹកថ្ងៃទី១២ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធVideo Conference ដោយប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារព័ត៌មានអាស៊ាន ក្រសួងព័ត៌មាន គឺជា ការបង្កើនផលប្រយោជន៍រួមនៃកិច្ចប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ានទាំងអស់ ក៏ដូចជាបណ្តាប្រទេសជាដៃគូជាមួយ សំដៅធ្ចើឱ្យវិស័យព័ត៌មាននិងការផ្សព្វផ្សាយ កាន់តែរីកចម្រើនទ្វេឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មការព័ត៌មានអាស៊ានក្រសួងព័ត៌មាន ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ព័ត៌មានអាស៊ានលើកទី១៥ បានធ្វើឡើងតាមរយៈ Video Conference ដោយផ្តោតសំខាន់លើ៣ចំណុច ដែលត្រូវដាក់ស្នើជូន ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីព័ត៌មានអាស៊ានលើកទី១៥ដើម្បីអនុម័ត គឺផែនការងារសម្រាប់អភិវឌ្ឍន៍ ឌីជីថលនិងអាស៊ាន ដែលលើកឡើងដោយប្រទេសសឹង្ហបុរី នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី។
នៅក្នុងឱកាសនោះដែរប្រទេសកម្ពុជា បានស្នើដាក់បញ្ជូលនូវចំណុចសំខាន់ចំនួន២ រួមមានការថ្លែងអំណរគុណចំពោះ ប្រទេសចិន ក៏ដូចជាអង្គការសុខភាពពិភពលោកតាមរយៈកូវ៉ាក់ ដែលបានផ្តល់នូវវ៉ាក់សាំងការពារកូវីដ-១៩ដល់កម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន