(កំពង់ធំ) ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបានសត្វស្វាជិត ១០០០ក្បាល នៅក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បើកុំតែធ្វើការបង្ក្រាបបានទាន់ពេលវេលានោះ កុំអីឈ្មួញដឹកសត្វស្វាទាំងនោះចេញទៅបាត់ហើយ តាមប្រពភដែលខាង Cam Asia ទទួលបាន គេបម្រុងដឹកសត្វស្វាទាំងនោះ យកទៅលក់អោយឈ្មួញនៅប្រទេសវៀតណាម។ បើតាមសមត្ថកិច្ចដែលបានចុះទៅធ្វើការបង្ក្រាបនៅទីតាំលួចលាក់ជួញដូរ និង លក់សត្វព្រៃនោះបានឱ្យដឹងថា ទីកន្លែង ឬ ផ្ទះដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះជាកន្លែងជួញដូរសត្វព្រៃដុះស្លែរមួយនៅខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះ លោក ចេង ថែន ។ នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានរំដោះសត្វព្រៃបានជិត ១០០០ក្បាល ដែលដឹកនាំបង្រ្កាបដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ។ ដោយមានការចូលរួមពីមន្រ្តីរាជរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្រ្តីប៉ុស្ត៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ចុះឆែកឆេរផ្ទះស្តុកជួញដូរសត្វព្រៃនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here