(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង។

អភិបាលខណ្ឌឬស្សីកែវខាងលើ បានបន្តថា ទីតាំងទាំងពីរខាងលើ រួមមាន៖ ផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ មានអ្នកជំងឺ ភេទប្រុស អាយុ៤៥ឆ្នាំម្នាក់ ។ និងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកជំងឺ ភេទប្រុស អាយុ៤៥ឆ្នាំម្នាក់។ លោក ជា ពិសី បានបញ្ជាក់ថា ទីតាំងទាំងពីរខាងលើ មានអ្នកពាក់ព័ន្ធ ០៥ នាក់។

បច្ចុប្បន្នអ្នកជំងឺទាំង០២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់។ រីឯអ្នកដែលពាក់ព័ន្ធទាំង០៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន