ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២នេះ បានបើកកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមាន ការចូលរួម ពីអភិបាល រងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការ កងរាជ អាវុធ ហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ និងជំរុញឲ្យអភិបាលខណ្ឌទាំង១៤ បន្តពង្រឹងកិច្ចការពាររសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានា បានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាប ទៅលើ គ្រឿងញៀន ដែលជាបញ្ហាដ៏ ធំដែលអាជ្ញាធរ មានសមត្ថកិច្ច ត្រូវតែបង្ក្រាប ឲ្យខាងតែបាន។

លោកបានអះអាងថា បញ្ហាល្បែងស៊ីសង ជាដើមចមបង្កឲ្យ មានអសន្តិសុខ នៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញា ធ្វើយ៉ាងណាឲ្យល្បែង ស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង។