សៀមរាប៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៦នាក់ ស្រី ២៦នាក់ ក្នុងនោះកុមារា ២នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ២នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៣៤នាក់ ស្រី ១៥នាក់ កុមារា ២នាក់ កុមារី ២នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២២នាក់ ស្រី ៨នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន÷ ចំនួន ១នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ÷ ចំនួន ៧នាក់ ស្រីចំនួន ២នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៦៦នាក់ ស្រី ២៦នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាបនៅក្នុងថ្ងៃនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន