(កំពង់ធំ): ដោយមានការគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងបរិការណ៍កូវិដ ១៩ នេះ ប្រមុខរារដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់ ជាក់ស្ដែង នាព្រឹក ថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០២១ នេះ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បាននាំនូវអំណោយ និងថវិកាមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរស្រុកទាំងបីត្រូវយកចិត្តទុក្ខដាក់អោយបានខ្ពស់បំផុតចំពោះពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃកំពង់បន្ដធ្វើចត្តាឡីស័ក​នៅ​តាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកទាំងបីខាងលើក៏ដូចជាបងប្អូនពលករមួយចំនួនដែលកំពង់ធ្វើចត្តាឡីស័កនៅតាមផ្ទះជាដើម ។ ទន្ទឹមនិងនោះ ឯកឧត្តមក៏បានបន្ថែមថា គ្រប់អាជ្ញាធរ ភូមិ ឃុំ និងស្រុក ត្រូវបន្តការចាក់ផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការ ការពារដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិដ ១៩ និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួមអោយបានជាប់ជាប្រចាំ ៕

ប្រភព៖ ក្រសួងព័ត៌មាន