ឯកឧត្តម យឹម លាត បានលើកឡើងថា កាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគCovid-19 គឺត្រូវធ្វើដូចភ្លៀងរលឹម

388

កំពង់ធំ៖ ឯកឧត្តមយឹម លាតអ្នកតំណារាស្រ្តមណ្ឌលកំពង់ធំបានថ្លែងទៅកាន់អាជ្ញាធរ ភូមិ ឃុំ និងស្រុកព្រមទាំងបងប្អូនពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីក្រៅប្រទេសក្នុងឱកាសដែលឯកឧត្តម ឣញ្ជើញ នាំយកឣំណោយទៅចែកជូនដល់មណ្ឌលចត្តាឡីស័ក ស្រុកស្ទោងនៅព្រឹកថ្ងៃទី 14 ខែ មិនា ឆ្នាំ2021 ។

ជាមួយនេះ ឧត្តមក៏បានជំរុញឣោយឣាជ្ញាធរ ភូមិ ឃុំ ស្រុក បន្ថែមការយកចិត្តទ្វេដងឲ្យបានខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19 ក្នុងសហគមន៍ដែលកំពុងរាតត្បាតលើសកលលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងក្នុងលក្ខណ:រាយប៉ាយ និងជាចង្កោមៗ ដែលមិនឣាច មើលឃើញ ដឹងជាមុនហើយមិនឣាចគ្រប់គ្រងបានថែមទៀត។

លើសពីនេះឯកឧត្តមក៏បានឣោយឣាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ថែមទៀតដល់ពលករដែលទើបវិលត្រលប់មកពីប្រទេសថៃដែលកពុងធ្វើចត្តាឡីស័ក នៅណ្ឌលចត្តាឡីស័កស្រុកស្ទោង និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ឯកឧត្តមបានបន្ថែមថាគ្រប់ ឣាជ្ញាធរ ភូមិ ឃុំ ត្រូវបន្តចាក់សារឣប់រំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ ការពារនិងការទប់ស្កាត់ ការរីរាលដាលរបស់មេរោគCovid19 និង វិធានការ បី កុំ បី ការពារ និងពីរ ចូលរួមឣោយបានជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែថា ឣំណោយដែលឯកឧត្តមយឹម លាត ផ្តល់ជូននៅពេលនេះ រួមមាន ឣង្ករ ម៉ាស់ ឣាល់កុល ទឹកសុទ្ធព្រមទាំងថវិកាមួយចំនួនផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន