សៀមរាប៖ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១២៤នាក់ ស្រី ៤៧នាក់ ក្នុងនោះកុមារា ៨នាក់ កុមារី ៧នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៥នាក់ ស្រី ៤នាក់ កុមារា ១នាក់ កុមារី ១នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៤៩នាក់ ស្រី ២០នាក់ កុមារា ៧នាក់ កុមារី ៦នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៥៦នាក់ ស្រី ២២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន÷ ចំនួន ៤នាក់ ស្រីចំនួន ១នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១២៤នាក់ ស្រី ៤៧នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាបនៅក្នុងថ្ងៃនេះ ចំនួន ១២០នាក់ ស្រី ៤៦នាក់ ចំណែកខាងខេត្តបាត់ដំបងចំនួន ៤នាក់ ស្រី ១នាក់ មិនទាន់បានបញ្ជូនទៅខេត្តសៀមរាបឡើយ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប