កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ លោក ណែត សារី ឣភិបាល នៃគណឣភិបាលស្រុក ស្ទោងបានទទួល និង សំណេះសំណាលជាមួយពលករចំនួន 45 នាក់ នៅមណ្ឌលលចត្តាឡីស័កស្រុលស្ទោង ដែលទើបវិលត្រលប់មកពីធ្វើការនៅប្រទេសថៃ ហើយត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរយ:ពេល១៤ថ្ងៃ។

ក្នុងឱកាសនេះ លោកបានក្រើន រំលឹកដល់ពលករទាំងឣស់ ឣោយធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយ:ពេល14 ថ្ងៃ ហើយត្រូវឣនុវត្តតាមវិធានសុខាភិបាលឣោយបានខ្ជាប់ខ្ជួន។ជាមួយគ្នានេះ លោកក៏បានជំរុញឣោយឣាជ្ញាធរ ភូមិ ឃុំ បង្កើនការយកចិត្តទុកដាក់ទ្វេដងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-19 ក្នុងសហគមន៍ដែលកំពុងរាតត្បាតព្រះរាជាណាចក្រកម្ពុជាយើងក្នុងលក្ខណ:រាយប៉ាយ និងជាចង្កោមៗ ដែលមិនឣាច មើលឃើញ ដឹងជាមុនហើយមិនឣាចគ្រប់គ្រងបានថែមទៀត។

លើសពីនេះលោក ណែតសារី ក៏បានឣោយឣាជ្ញាធរមូលដ្ឋាន ត្រូវដាក់ស្លាកគ្រប់ផ្ទះដែលមានសមាជិកកំពុងធ្វើចត្តាស័ក ដែលជាសញ្ញានៃការផ្តល់ពត៌មាននិងចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគCovid-19ទាំងឣស់គ្នា។

លោកបានសង្កត់ធ្ងន់ថា “គ្រប់ ឣាជ្ញាធរ ភូមិ ឃុំ ត្រូវតែបន្តចាក់សារឣប់រំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ ការពារនិងការទប់ស្កាត់ ការរីរាលដាលរបស់មេរោគCovid19 និង វិធានការ បី កុំ បី ការពារ និងពីរ ចូលរួមឣោយបានជាប់ជាប្រចាំ”៕

ប្រភព៖ ក្រសួងព័ត៌មាន