(ភ្នំពេញ) កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំសំណេះ សំណាល ជាមួយអ្នកសារព័ត៌មានជាង៦ ពាន់នាក់នៅកោះពេជ្រ លើកទី៤ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជា អោយសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនអ្នក ដែលប្រើប្រាស់ហឹង្សា ទារុណកម្ម​ លើបុរសស្លាប់ដល់ស្លាប ក្នុងរឿង វិវាទដីធ្លី រវាងអាជ្ញារធរ និងប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោ បានបញ្ជា អោយឯកឧត្តម កែវ រ៉េមី និង ឯកឧត្តម សៅសុខា ស្រាវជ្រាវ ក្នុងករណីខាងលើនេះ ថាអ្នកស្លាប់នោះ ស្លាប់ដោយជំងឺ ឬដោយការវាយដំ បន្ទាប់ ពីអាជ្ញាធរចាប់ខ្លួន ពេលតវ៉ារឿងដីធ្លី ។

គួរបញ្ជាក់ថា៖​ បុរសដែលស្លាប់នេះ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ ខ្លួននៅ ក្នុងសកម្មភាព តវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ថ្មីៗនេះ​ ។ ការស្លាប់របស់ ទុយស្រស់ ត្រូវបានក្រុមគ្រួសារ នៃសព អះអាងថា ការ ស្លាប់ដោយ ធ្វើទារុ ណកម្ម វាយដំ រហូតបែកថ្លើម​ របស់ប៉េអឹមខេត្តបន្ទាយ មាន ជ័យ ខណះ លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ កន្លងមកថ្មីៗនេះ បានប្រាប់អ្នកសារព័ត៌មានថា ការស្លាប់ របស់អ្នកតវ៉ារឿងក្នុងរឿងទំនាស់ដីធ្លី នៅបន្ទាយមានជ័យ នាមន្ទីរពេទ្យបង្អែកមង្គលបូរី គឺដោយសារជំងឺសួត និងផ្តាច់ស្រាមិនបាន។

ក្នុងរឿងនេះ បើតាមសម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ដោយប្រសាសន៍ ធ្ងន់ៗថា​ ក្នុងរឿងទំនាស់ដីធ្លី​ គឺ​ មិនអាចចាប់ខ្លួន ប្រជាពលរដ្ឋបានទេ​ ។ ករណីនេះ​ គឺ​ សមត្ថកិច្ច​ ត្រូវចាប់ខ្លួនអោយខានតែបាន​ មិនអាចលើកលែង​ បានទេ​ ចំពោះអ្នកធ្វើទារុណកម្ម​នេះ​ ។