ភ្នំពេញ. នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ មានករណីអគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតពូក និងស្តុកគ្រឿងសង្ហារឹម ដែលមានទីតាំងនៅចំណុចភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអគ្គីភ័យខាងលើ បណ្តាលឲ្យឆាបឆេះសិប្បកម្មទាំងស្រុង តែមិនបណ្ដាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះឡើង មិនទាន់ដឹងច្បាស់នៅឡើយទេ។
សិប្បកម្មខាងលើនេះ មានទំហំប្រហែល ៥០ម៉ែត្រគុណ៣០ម៉ែត្រ សង់អំពីដែក ប្រកនិងបាំងជញ្ជាំងស័ង្កសី ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ហើយត្រូវសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ប្រើប្រាស់រថយន្តបាញ់ទឹកបាញ់ពន្លត់ជាច្រើនគ្រឿង ដើម្បីទប់ស្កាត់មិនឲ្យរាលដាល់ដល់ផ្ទះអ្នកជិតខាង។
ករណីនេះយើងមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ហើយខូចខាតគិតជាសាច់ប៉ុន្មានក៏មិនទាន់ដឹង ។