(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា ជាអ៊ីមុំាខេត្តត្បូងឃុំ នៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះប្រគល់ ផ្ទះចំនួនមួយខ្នងនិង ចែកម៉ូតូ៥គ្រឿង ជូនគ្រួសារ ក្រីក្រក្នុងស្រុកពញាក្រែកខែត្តត្បូងឃ្មុំ ។

ក្រុមការងារធ្វើដំណើរចូលរួមដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានសមាគមយុវជនមូស្លីមកម្ពុជា លោក សាអុីត អៈម៉ាត់ (Said Ahmed)នាយកសាលាអន្តរជាតិអាល់រ៉ះម៉ាស់តំណាងអោយ លោក សុះ សៅអី ប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គមលោក សឹម ណាសៀត លោក ម៉ាត់ មូសើ ជា សមាជិកក្រុមប្រឹក្សាភិបាលនៅសាលាអន្តរជាតិអាល់រ៉ះម៉ាស់និងយុវជន (ស.យ.ម.ក) CMYA។

នៅក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ ដល់ខ្នងផ្ទះនោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍ ណែនាំឲ្យបងប្អូន សាសនិកឥស្លាម ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បន្ថែមលើការអនុវត្តតាមវិធានការកាពារបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នឹងអាចអោយយើងស្លាប់បាន ។

ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរ មូលដ្ឋានរួមនឹងអភិបាលស្រុក អុីមុំាស្រុក ឃុំ អ៉ីមុំាម៉ាស្ជិទ នៅតាមបណ្តា ភូមិ ត្រូវបន្តសកម្មភាព ចុះផ្សព្វផ្សាយជាប្រចាំ វិធានការពារចម្លងជំងឺកូវីដ_១៩នេះ និងជាពិសេស ខេរ៉ម៉ាទនជិតដល់នៅសល់ប្រមាណជា១ខែទៀតនឹងមកដល់ ទូទាំងពិភពលោក ដោយបងប្អូនសាសនិកឥស្លាម ប្រារព្ធថ្វាយបង្គំ ប្រចាំថ្ងៃនៅតាមមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់កាន់តែច្បាស់អំពីហានិភ័យ ផលប៉ះពាល់នានា ដែលបណ្ដាលមកពីជំងឺកូវីត-១៩ នេះ។

ឯកឧត្តម ម៉ូត យូសុះ បន្តដឹកនាំក្រុមការងារចុះផ្សព្វផ្សាយដល់ខ្នងផ្ទះបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងនៅដាច់ដោយឡែកចំនួន១៤ថ្ងៃចាប់ពីចូលមកប្រទេស ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អុីមុំាម៉ាស្ជិទ នៅតាមភូមិ អុីមុំាស្រុក នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

គួរបញ្ជាក់ផងដែថា គម្រោងសាងសង់ភូមិគំរួនៅភូមិថ្មី ឃុំ ពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់សាងសង់ពីខែមករាឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ ដែលមានផ្ទះចំនួន៦១ខ្នង សាលារៀន១ខ្នងនិងវិហារ ទិញដី ព្រមទាំងម៉ូតូចំនួន១០គ្រឿង សរុបថវិកាចំណាយទាំងអស់ ៥៣មើនដុល្លាអាមេរិច ទទួលបានពីសមាគមសម្របសម្រួលនិងអភិវឌ្ឍន៍សង្គម និងពីសប្បុរសជននៃប្រទេសកាតា តាមរយៈសមាគម(មូពើឌើរ៉ស់ អាលអាតក) ៕

ប្រភព៖ ក្រសួងព័ត៌មាន