ក្រុងឡុងដ៍ៈ ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងមានជំនួបការទូតជាន់ខ្ពស់លើកដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះ ប៉ុន្តែហាក់មិនរំពឹងខ្ពស់ឡើយ។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនា ២០២១ ។ បើតាមសភាពការណ៍ សហរដ្ឋអាមេរិក ហាក់មិនមានអារម្មណ៍ក្នុងការសម្របសម្រួលនោះទេ។

រឿងរ៉ាវជាច្រើនត្រូវបានបង្ហាញឱ្យឃើញច្បាស់ដោយកត្តាពីរផ្សេងគ្នាដូចជា៖ ១-ការប្រជុំឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី១ កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ពីបំណងរបស់អាមរិក ក្នុងការបង្ហាញនូវការរួបរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងការចចារជាច្រើនរបស់អាមេរិកទាក់ទងនឹងកិច្ចប្រជុំនេះ។

២-ការប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានការចូលរួមពីលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជាមួយសមាជិកការិយាល័យនយោបាយចិនលោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi នឹងប្រព្រឹត្តទៅនៅរដ្ឋអាឡាស្កាចាប់ពីថ្ងៃទី ១៨ ដល់ ១៩ ខែមីនា ២០២១ នេះ។ ប៉ុន្តែកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាច្រើនដង ដែលសហរដ្ឋអាមេរិកបានធ្វើជាមួយចិន ដែលជាប្រទេសមហាអំណាចអាស៊ីមួយនេះ ដើម្បីធានា និងពង្រឹងទំនាក់ទំនងរបស់ខ្លួននៅក្នុងតំបន់ នៅពេលដែលខ្លួនព្យាយាមប្រកួតប្រជែងនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។

គួររំលឹកថា៖ កាលពីថ្ងៃទី១២ ខែមីនា ប្រធានាធិបតីចូបៃដិន បានអំពាវនាវឱ្យមានការប្រជុំជាប្រមុខរដ្ឋាភិបាលជាលើកទី១ ដែលមានក្រុមក្រៅផ្លូវការនៃរដ្ឋឥណ្ឌូ-ប៉ាស៊ីហ្វិក មានចំនួនបួនប្រទេសដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលបានលើកឡើងអំពីការព្រួយបារម្ភចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន និងឥរិយាបទដ៏កោងកាចរបស់ចិនផងដែរ។

នេះគឺជាគំរូច្បាស់បំផុតនៃរបៀបដែលសហរដ្ឋអាមេរិកមើលឃើញខ្លួននៅក្នុងទំនាក់ទំនងប្រកួតប្រជែងជាមួយប្រទេសចិននាពេលបច្ចុប្បន្ននេះ ដោយចាប់យកសម្ព័ន្ធមិត្តដែលធ្លាប់បែកបាក់គ្នា បង្កើតសម្ព័ន្ធភាពថ្មីនៃរដ្ឋប្រជាធិបតេយ្យឡើងវិញ តាមមធ្យោបាយជាច្រើនដោយរដ្ឋបាលលោកប៊ីដិន ក្នុងយុទ្ធសាស្ត្រ ប្រកួតប្រជែងជាមួយចិន។

នៅក្នុងកិច្ចប្រជុំថ្មីៗនេះរដ្ឋទាំង៤ បានព្រមព្រៀងគ្នា ដោយបង្កើតការឆ្លើយតបនៃការចាក់វ៉ាក់សាំងរួមគ្នា ក្នុងគោលបំណងផ្តល់ការចាក់វ៉ាក់សាំង COVID-១៩ ចំនួន ១ពាន់លានដូស ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។