កណ្តាល៖ យោងតាមការបង្ហោះឱ្យដឹងផ្ទាល់ពីគណនីរបស់អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឱ្យថា ដីព្រៃឈើ ចំនួន២៦៦.៣១ហិកតា នៅទីតាំងផ្សេងៗគ្នា ចំនួន ០៩ទីតាំង ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវបានដកហូតយកមកធ្វើជាសម្បត្តិរដ្ឋវិញ។ ខ្លឹមសាររួម ដែលឯកឧត្តម វ៉ី សំណាងបានបង្ហោះ ៖
«បងប្អូនឈប់បាន ឈប់ទៅ!
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦.៣១ហិកតា នៅទីតាំងផ្សេងៗគ្នា (០៩ទីតាំង) ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។»
ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា ដោយសារដំណាក់កាលនេះជាដំណាក់កាលដ៏ស្រួចស្រាលជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺ covid-19 សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូន មេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវអនុវត្ត ៣ ការពារ បីកុំ ឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត។