ខេត្តកំពង់ធំ÷បុរសវ័យចំណាស់ម្នាក់ ទំនងខ្លាចសមត្ថកិច្ចចាប់ផាកពិន័យ បានបើករថយន្តក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ដែលជាគោលដៅត្រួតពិនិត្យរថយន្ត មិនបានបន្ថយល្បឿន ក៏រ៉េចង្កូតទៅបុកមន្រ្តីអាវុធហត្ថស្រុកតាំងគោកម្នាក់ ដែលជាជំនួយការមូលដ្ឋានអាវុធហត្ថស្រុក ខណៈឈរនៅចិញ្ចើមថ្នល់ខាងលិចកំពុងបំពេញបេសក្កកម្មជាមួយមន្រ្តីពន្ធដារបណ្តាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យអង្អែកបារាយណ៍។ ហេតុការណ៍នេះបានកើតឡើនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០ នាទីល្ងាច តាមផ្លូវលេខ០៦ គីឡូម៉ែត្រលេខ ៩៨.៩៩ ចំណុចភូមិភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ រថយន្តបង្កម៉ាកកូរ៉ូណាពណ៏ ស ពាក់ផ្លាកលេខភ្នំពេញ ២P ៣៦២៨ បេីកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ ឆ្នាំភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរលក់ដូរ ។ ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ។
ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនរងគ្រោះ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីចាត់ការតាមច្បាប់
÷រូបភាពពីកំពង់ធំ(កែសម្រួលអត្ថបទដោយK.2)