ភ្នំពេញ: នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន អេនជល បស គ្រុប (ខេ-លីង កម្ពុជា) បាននាំយកយកភេសជ្ជៈ ទ្រូកាហ្វេ ( True Coffee) និងកាហ្វេសុខភាព ខេ-លីង ឧបត្ថម្ភជូន ស្ថាប័នចំនួន ៣ទីតាំង ដូចជា: ១.គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ២.មន្ទីរពេទ្យបង្អែក ចតុមុខ និង ៣.មន្ទីរពេទ្យបង្អែក ច្បារអំពៅ ។
តំណាងឲ្យស្ថាប័នទាំង ៣ទីតាំងខាងលើ សូមថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌យ៉ាងក្រៃលែងចំពោះ ក្រុមហ៊ុន អេនជល បស គ្រុប (ខេ-លីង កម្ពុជា) ក្នុងការឧបត្ថមដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សូមអនុវត្តតាម និងគោរពអោយបានខ្ជាប់ខ្ចួនគឺ ៣កុំ៣ការពារ ជាពិសេសបើសិនពុំមានការចាំបាច់សូមកុំចេញទៅក្រៅ និងធ្វើដំណើរចល័តពីតំបន់មួយ ទៅតំបន់មួយផ្សេងទៀត ពីខេត្តមួយទៅខេត្តមួយផ្សេង ដើម្បីសហគមន៍យើងអាចយកឈ្នះកូវីដ-១៩ ឲ្យបានកាន់តែឆាប់! ៕